ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជំនាញប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជូនទៅដល់មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត, រតនាគាររាជធានី ខេត្ត និងមន្ត្រីនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ។

ព័ត៌មានទាក់ទង